អាណាព្យាបាលសំណូមពរដល់ក្រសួងអប់រំ បន្ថែមជំនាញបច្ចេកទេសវិជ្ជាជីវៈ ឲ្យមានតាំងពីថ្នាក់វិទ្យាល័យមក
អាណាព្យាបាលសំណូមពរដល់ក្រសួងអប់រំ បន្ថែមជំនាញបច្ចេកទេសវិជ្ជាជីវៈ ឲ្យមានតាំងពីថ្នាក់វិទ្យាល័យមក ដែលមានជំនាញដូចជា ជាងម៉ូតូ ជាងកាត់ដេ ជាងឈើ ជាងទូរស័ព្ទដៃ ជាងអេឡិចត្រូនិច ជាងម៉ាស៊ីត្រជាក់ ជាងអគ្គីសនី និងជំនាញជាងផ្សេងៗទៀតជាដើម ដើម្បីឲ្យសិស្សក្រីក្រដែលគ្មានលទ្ធភាពរៀនគួ និងសិស្សដែលរៀនមិនចូលនូវមុខវិទ្យាផ្សេងៗនៅថ្នាក់វិទ្យាល័យ ដើម្បីឲ្យពួកគាត់អាចមានជំនាញ់ពិត ងាយយកទៅរកចំណូលបានលឿន ដើម្បីជួយខ្លួនឯង និងជួយផ្កត់ផ្គង់គ្រួដល់សារបានលឿនផងដែរ ហើយមួយវិញទៀតគឺជាការបង្កាដើម្បីកុំឲ្យពួកគាត់ឆាប់បោះបង់ការសិក្សាលឿនពេក ដើម្បីទៅរកការងារធ្វើដើម្បីចិញ្ចិមជីវិតក៏ដូចជាយកមកជួយគ្រួសារផងដែរ បើទោះបីជាពេលប្រឡងបាក់ឌុប ពួកគាត់ ជាប់ ឬធ្លាក់ ក៏ពួកគាត់មានជំនាញពិតមួយជាយាន្តដើម្បីចិញ្ចឹមជីវិតពួគគាត់ផងដែរ ហើយបើទោះបីជាសិស្សមួយចំនួនមិនបន្តការសិក្សារក៏ដោយ ក៏ពួកគាត់មានជំនាញពិតទាំងអស់នោះ អាចយកទៅបើកអាជីវកម្ម ឬមួយចង់ធ្វើការឲ្យគេដែលត្រូវនឹងជំនាញ់របស់ពួកគាត់ក៏បាន នេះគឺជាផ្នែកមួយ ដែលជួយកាត់បន្ថយភាពក្រីក្រ ស្រមតាមយុទ្ធសាស្ត្រដែលបានដាក់ចុះរបស់រដ្ឋាភិបាល ដើម្បីឲ្យប្រជាជនខ្មែរមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៥០ ជំនាញជាងគឺជាជំនាញមួយដែលអាចរកចំណូលបានយ៉ាងច្រើន និងអាចចិញ្ចិមគ្រួសារពួកគាត់បានទាំងមូល និងជាកត្តាមួយដែលអាចជួយពួកគាត់មិនងាយឲ្យចំណាក់ស្រុកឆ្ងាញ់ពីគ្រួសារជាដើម បើទោះបីជាពួកគាត់ធ្វើការចំណាកស្រុកគ៏ពួកគាត់ជាពលករដែលមានជំនាញពិត និងទទួលបានប្រាក់ខែខ្ពស់ផងដែរ ។ ម្យាងវិញទៀតគឺដើម្បីឆ្លើយតបទៅនឹងការបង្កើតអ្នកជំនាញបច្ចេកទេសវិជ្ចាជីវៈក្នុងស្រុកឲ្យបានកាន់តែច្រើន ដើម្បីផ្កត់ផ្កង់ក្នុង ទីផ្សារការងារបច្ចុប្បន្ន តើបងប្អូនគាំទ្រសំណូមពរនេះដែរឬទេ?